km_tw/bible/names/moses.md

2.2 KiB

លោកម៉ូសេ

លោកម៉ូសេគឺជាព្យាការី ហើយជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែល អស់រយៈពេលជាង៤០ឆ្នាំ។

  • នៅពេលដែលលោកម៉ូសេនៅតូច ឪពុកម្តាយរបស់លោកម៉ូសេបានដាក់គាត់នៅក្នុងកន្ត្រក់មួយនៅច្រាំងទន្លេនីល ដើម្បីលាក់គាត់ពីស្តេចផារ៉ោន។ បងស្រីរបស់លោកម៉ូសេបាននៅចាំមើលថែរក្សាគាត់នៅទីនោះ។ ជីវិតរបស់លោកម៉ូសេបានស្រោចស្រង់នៅពេលបុត្រីផារ៉ោនបានរកឃើញគាត់ហើយបានយកគាត់ទៅរាជវាំង ដើម្បីចិញ្ចឹមគាត់ធ្វើជាកូនប្រុសរបស់ព្រះនាង។
  • ព្រះបានជ្រើសរើសលោកម៉ូសេឲ្យរំដោះជនជាតិអ៊ីស្រាអែលចេញពីទាសភាពនៅស្រុកអេស៊ីបហើយនាំពួកគេទៅកាន់ទឹកដីសន្យា។
  • ក្រោយពីជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីបទហើយកំពុងតែធ្វើដំណើរក្នុងទីរហោស្ថាន នោះព្រះបានប្រទានឲ្យលោកម៉ូសេនូវបន្ទះថ្មពីរផ្ទាំងដែលមានក្រឹត្យវិន័យដប់ប្រការនៅលើនោះ។
  • នៅទីបញ្ចប់នៃជីវិតរបស់គាត់ លោកម៉ូសេបានឃើញទឹកដីសន្យាតែមិនបានរស់នៅក្នុងស្រុកនោះទេ ដោយសារគាត់មិនបានស្ដាប់បង្គាប់ព្រះ។