2.0 KiB
2.0 KiB
នាងម៉ារា (ប្អូនស្រីម៉ាថា)
នាងម៉ារាគឺជាស្រ្តីមកពីភូមិបេតថានីដែលដើរតាមព្រះយេស៊ូ។
៏* នាងម៉ារាមានបងស្រីម្នាក់ឈ្មោះនាងម៉ាថា និងប្អូនប្រុសម្នាក់ឈ្មោះថា ឡាសារ ពួកគេជាអ្នកដែលដើរតាមព្រះយេស៊ូ។
- គ្រាមួយព្រះយេស៊ូមានព្រះបន្ទូលថា នាងម៉ារានាងបានជ្រើសរើសយកចំណែកយ៉ាងល្អហើយដែលមិនត្រូវដកចេញពីនាងឡើយ នេះគឺខណៈពេលដែលជ្រើសរើសអង្គុយស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូជំនួសឲ្យការរវល់រៀបចំទទួលទ្រង់ដូចជាបងស្រីនាងម៉ាថា។
- ព្រះយេស៊ូបានប្រោសឡាសារឲ្យរស់ពីស្លាប់ឡើងវិញ។
- ពេលក្រោយមកខណៈដែលព្រះយេស៊ូកំពុងតែសោយអារហារនៅផ្ទះរបស់មនុស្សម្នាក់នៅបេតថានី នោះនាងម៉ារាបានយកប្រេងក្រអូបទៅចាក់លាបព្រះបាទព្រះយេស៊ូ ដើម្បីជាការថ្វាយបង្គំទ្រង់។
- ព្រះយេស៊ូសរសើរចំពោះទង្វើររបស់នាង ហើយទ្រង់មានបន្ទូលថានាងធ្វើការនេះដើម្បីទុកជាសម្រាប់ការបញ្ចុះសព្វព្រះអង្គ។