km_tw/bible/names/marymagdalene.md

1.9 KiB

ម៉ារាជាអ្នកស្រុកម៉ាក់ដេឡា

នាងម៉ារាជាអ្នកស្រុកម៉ាក់ដេឡា ជាស្ត្រីម្នាក់នៅក្នុងចំណោមស្រ្តីមួយចំនួនទៀត ដែលបានជឿ និងដើរតាមព្រះយេស៊ូនៅពេលទ្រង់ធ្វើព័ន្ធកិច្ច។ នាងត្រូវបានគេស្គាល់ថាជានារីម្នាក់ដែលព្រះយេស៊ូទ្រង់បានបណ្តេញអារក្សជាច្រើនពីរូបនាងចេញ។

  • នាងម៉ារាជាអ្នកស្រុកម៉ាក់ដេឡា និងស្រ្តីមួយចំនួនទៀត​គឺជាអ្នកដែលបានជួយទំនុកបម្រុងដល់ព័ន្ធកិច្ចរបស់ព្រះយេស៊ូ និងពួកសាវករបស់ទ្រង់។
  • នាងក៏ជាស្រ្តីម្នាក់ដែលមាននិយាយនៅក្នុងព្រះគម្ពីរ ថាជាអ្នកដែលបានឃើញព្រះយេស៊ូមុនគេនៅពេលដែលទ្រង់រស់ពីសុគតឡើងវិញ។
  • នៅពេលដែលនាងម៉ារាជាអ្នកស្រុលម៉ាក់ដេឡា ឈរនៅខាងក្រៅផ្នូរទទេនោះ នាងបានឃើញព្រះយេស៊ូឈរនៅទីនោះដែរ ហើយទ្រង់បានមានបន្ទូលប្រាប់នាង អោយទៅប្រាប់ដល់ពួកសាវករបស់ទ្រង់ថា ទ្រង់មានព្រះជន្មរស់ឡើងវិញហើយ។