km_tw/bible/names/malachi.md

1.5 KiB

ម៉ាឡាគី

ម៉ាឡាគី គឺជាព្យាការីរបស់ព្រះមួយ ក្នុងចំណោមព្យាការីជាច្រើនដែលព្រះបានបញ្ជូនទៅកាន់នគរយូដា។ គាត់រស់នៅប្រហែល៥០០ឆ្នាំមុនព្រះគ្រិស្តប្រសូតលើផែនដី។

  • ម៉ាឡាគីបានថ្លែងទំនាយនៅក្នុងកំឡុងពេលដែលជនជាតិអ៊ីស្រាអែលសាងសង់ព្រះវិហារឡើង វិញក្រោយពេលដែលត្រឡប់មកពីនិរទេសនៅស្រុកបាប៊ីឡូនវិញ។
  • លោកអែសរ៉ា និងលោកនេហេមា រស់នៅក្នុងពេលជាមួយគ្នា និងម៉ាឡាគី។
  • កណ្ឌគម្ពីរម៉ាឡាគី គឺជាកណ្ឌចុងក្រោយគេបង្អស់នៅគម្ពីរសម្ពន្ធមេត្រីចាស់។
  • ដូចគ្នានឹងព្យាការីផ្សេងទៀតដែរ លោកម៉ាឡាគីគឺព្យាយាមអង្វរប្រជាជនឲ្យប្រែចិត្តពីអំពើបាបរបស់គេ ហើយវិលត្រឡប់មកថ្វាយបង្គំព្រះអម្ចាស់យេហូវ៉ាវិញ។