km_tw/bible/names/lystra.md

1.7 KiB

លីស្ត្រា

លីស្ត្រាគឺជាឈ្មោះក្រុងមួយនៅតំបន់អាស៊ីមីន័របុរាណដែលប៉ុលបានធ្វើដំណើរទៅនៅក្នុងដំណើរបេសកកម្មរបស់លោក។ វាមានទីតាំងស្ថិតនៅក្នុងតំបន់លីកាអូណាដែលឥឡូវនេះស្ថិតនៅក្នុងប្រទេសទួរគី។

  • លោកប៉ូល និងគូកនរបស់គាត់បានភៀសខ្លួនទៅកាន់ក្រុង​ឌើបេ​ និងក្រុងលីស្រ្តា នៅពេលដែលពួកគាត់ទទួលរងការគំរាមកំហែងពីពួកយូដានៅទីក្រុងអ៊ីកូនាម។
  • នៅទីក្រុងលីស្ត្រា លោកប៉ូលបានជួបជាមួយលោកធីម៉ូថេ ដែលក្រោយមកក្លាយជាគូកនផ្សាយដំណឹងល្អ និងបង្កើតក្រុមជំនុំ។
  • ក្រោយពីលោកប៉ូលបានព្យាបាលបុរសពិការម្នាក់នៅក្រុងលីស្ត្រាប្រជាជននៅទីនោះបានព្យាយាមថ្វាយបង្គំលោកប៉ូល និងលោកបាណាបាសថាជាព្រះ តែពួកសាវកបានស្ដីបន្ទោសពួកគេ ហើយបានរារាំងពួកគេមិនឲ្យយធ្វើដូច្នេះ។