km_tw/bible/names/leah.md

1.5 KiB

នាងលេអា

នាងលេអាគឺជាម្នាក់ក្នុងចំណោមប្រពន្ធរបស់លោកយ៉ាកុប។ នាងបានបង្កើតកូនប្រុស៨នាក់ដល់លោកយ៉ាកុប ហើយបានក្លាយជាកុលសម្ព័ន្ធផ្សេងៗក្នុងចំណោមកុលសម្ព័ន្ធទាំង១២របស់អ៊ីស្រាអែល។

  • ឪពុករបស់នាងលេអា មានឈ្មោះថា លោកឡាបាន់ ដែលត្រូវជាបងប្រុសរបស់នាងរេបេកាដែលត្រូវជាម្តាយរបស់លោកយ៉ាកុប។
  • លោកយ៉ាកុបមិនបានស្រឡាញ់នាងលេអា ដូចដែលគាត់ស្រឡាញ់ប្រពន្ធគាត់ម្នាក់ទៀតដែលមានឈ្មោះថា នាងរ៉ាជែលទេ ប៉ុន្តែ ព្រះបានប្រទានពរយ៉ាងហូហៀរដល់នាងលេអាតាមរយៈ ប្រទានឲ្យនាងមានកូនជាច្រើន។
  • នាងលេអា មានកូនប្រុសម្នាក់ដែលមានឈ្មោះថា លោកយូដា ដែលបានក្លាយជាអយ្យកោរបស់ហ្លួងដាវីឌ និងព្រះយេស៊ូគ្រិស្ត។