km_tw/bible/names/kidronvalley.md

2.0 KiB

ជ្រោះ​កេ្រដូន

ជ្រោះ​កេ្រដូនគឺជាជ្រោះមួយយ៉ាងជ្រៅដែលស្ថិតនៅខាងក្រៅទីក្រុងយេរូ៉សាឡិម ចន្លោះរវាងកំពែងខាងកើត និងភ្នំដើមអូលីវ។

  • ជ្រោះនេះ មានជម្រៅជាង១០០០ម៉ែត្រ និងមានបណ្តោយប្រហែលជា៣២គីឡូម៉ែត្រ។
  • នៅពេលដែលព្រះបាទដាវីឌ បានរត់ភៀសខ្លួនពីសម្តេចអាប់សាឡំមជាបុត្រាព្រះអង្គ នោះទ្រង់បានយាងកាត់ជ្រោះ​កេ្រដូននេះ ដើម្បីទៅដល់ភ្នំដើមអូលីវ។
  • ព្រះបាទយ៉ូសៀស និងព្រះបាទ អ័សា បានបញ្ជាឲ្យកម្ទេចអស់ទាំងទីខ្ពស់ហើយដុតបំផ្លាញគ្រប់ទាំងអាសនារបស់ព្រះក្លែងក្លាយ ហើយត្រូវយកផេះទៅបាចចោលនៅក្នុងជ្រោះ​កេ្រដូន។
  • នៅក្នុងរាជ្យរបស់ព្រះបាទហេសេគា ជ្រោះ​កេ្រដូនគឺជាកន្លែងដែលបូជាចារ្យយករបស់របរមិនបរិសុទ្ធដែលគេសម្អាតចេញពីព្រះវិហារទៅបោះចោលក្នុងជ្រោះនេះ។
  • ម្ចាស់ក្សត្រីអ័ថាលា ត្រូវបានសម្លាប់នៅក្នុងជ្រោះ​កេ្រដូននេះ ដោយព្រោះអំពើអាក្រក់ដែលព្រះនាងបានប្រព្រឹត្ត។