km_tw/bible/names/kadesh.md

2.4 KiB

កាដេស កាដេស-បារនៀរ មេរីបាកាដេស

ឈ្មោះកាដេស​ កាដេសបារនៀរ មេរីបាកាដេស ទាំងអស់នេះគឺសំដៅទៅកាន់ក្រុងសំខាន់ៗនៅក្នុងប្រវត្តិសាស្រ្តរបស់ជនជាតិអ៊ីស្រាអែល ក្រុងទាំងនេះ មានទីតាំងនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល នៅជិតទឹកដីរបស់ពួកកូនចៅអេដុម។

  • ក្រុងកាដេសនេះ គឺជាទីក្រុងដែលមានឈើដុះមានទឹកក្នុងវាលខ្សាច់ ជាក្រុងគួរចង់សម្រាក គឺជាទីកន្លែងដែលមានទឹក និងដីមានជីជាតិនៅកណ្តាលទី​រហោ‌ស្ថាន​ស៊ីន។
  • លោកម៉ូសេបានបញ្ជូនពួកអ្នកស៊ើបការណ៍១២នាក់ចេញពីកាដេសបារនៀរទៅស៊ើបមើលស្រុកកាណាន។
  • ពួកកូនចៅអ៊ីស្រាអែលក៏បានតាំងត្រសាលនៅកាដេសដែរ កំឡុងពេលនៃការដើរវង្វេងនៅទីរហោស្ថាន។
  • កាដេសគឺជាទីកន្លែងដែលនាងម៉ារាមបានស្លាប់នៅទីនោះ។
  • គឺនៅមេរីបា កាដេសនេះឯងដែលលោកម៉ូសេមិនបានស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយបានយកដំបងរបស់គាត់ទៅវាយថ្មឲ្យមានទឹកសម្រាប់ជនជាតិអ៊ីស្រាអែលជំនួសឲ្យគ្រាន់តែនិយាយទៅកាន់ថ្មដូចដែលព្រះជាម្ចាស់បានបង្គាប់ទៅកាន់គាត់។
  • ឈ្មោះកាដេស គឺបានមកពីភាសាហេព្រើរ ដែលមានន័យថា «បរិសុទ្ធ» ឬ «ញែកជាបរិសុទ្ធ»។