km_tw/bible/names/johnmark.md

1.6 KiB

លោកយ៉ូហាន ម៉ាកុស

លោកយ៉ូហាន ម៉ាកុស គេបានស្គាល់គាត់ថាជាលោក «ម៉ាកុស» ជាបុរសម្នាក់ដែលបានធ្វើដំណើរជាមួយសាវកប៉ូលក្នុងដំណើរបេសកកម្មរបស់គាត់។ គាត់ទំនងជាអ្នកដែលនិពន្ធដំណឹងល្អនៃម៉ាកុស។

  • លោកយ៉ូហាន ម៉ាកុសបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយបា​ណា‌បា​ស និងសាវកប៉ូលក្នុងដំណើរបេសកកម្មលើកទីមួយរបស់ពួកគេ។
  • នៅពេលដែលលោកពេត្រុសបានជាប់ក្នុងគុកនៃក្រុងយេរូ៉សាឡិម អ្នកជឿលើព្រះយេស៊ូបានជុំគ្នាអធិស្ឋាននៅផ្ទះម្តាយរបស់លោកយ៉ូហាន ម៉ាកុស។
  • លោកម៉ាកុសមិនមែនជាសាវកដែលព្រះយេស៊ូដែលបានជ្រើសតាំងទេ​ ប៉ុន្តែ គាត់ត្រូវបានបង្រៀនដោយសាវកពីគឺ សាវកប៉ូល និងសាវកពេត្រុស ហើយបានចូលរួមធ្វើការជាមួយគ្នាក្នុងដំណើរបេសកកម្មរបស់ពួកគេ។