km_tw/bible/names/joash.md

2.5 KiB

ព្រះបាទយ៉ូអាស

យ៉ូអាសគឺជាឈ្មោះនៃបុរសមួយចំនួនក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

  • ទីមួយ លោកយ៉ូអាសគឺជាឪពុកនៃអ្នករំដោះជនជាតិអ៊ីស្រាអែល ឈ្មោះលោកគេឌាន។
  • បុរសម្នាក់ទៀតឈ្មោះលោកយ៉ូអាសដែលជាពូជពង្សនៃកូនពៅរបស់លោកយ៉ាកុប ឈ្មោះលោកបេនយ៉ាមីន។
  • អ្នកដែលល្បីល្បាញជាងគេគឺព្រះបាទយ៉ូអាសដែលបានក្លាយជាស្តេចនៃយូដាតាំងពីទ្រង់មានព្រះជន្មប្រាំពីរព្រះវស្សា។ ទ្រង់គឺជាបុត្រារបស់ព្រះបាទអេហាស ស្តេចនៃយូដាដែលបានគេធ្វើឃាត។
  • នៅពេលដែលព្រះបាទយ៉ូអាសមានព្រះជន្មវ័យក្មេង ម្តាយមីងរបស់ទ្រង់បានជួយសង្គ្រោះទ្រង់ពីការតាមសម្លាប់ដោយបានលាក់ទ្រង់ឲ្យឆ្ងាយរហូតដល់ទ្រង់មានអាយុគ្រប់គ្រាន់ក្នុងការឡើងសោយរាជ្យធ្វើជាស្តេច។
  • ព្រះបាទយ៉ូអាសគឺជាស្តេចដ៏ល្អហើយជាអ្នកដំបូងគេដែលស្តាប់បង្គាប់របស់ព្រះជាម្ចាស់។ ប៉ុន្តែទ្រង់មិនបានបំផ្លាញទីសការបូជា ហើយប្រជាជនអ៊ីស្រាអែលបានចាប់ផ្តើមថ្វាយបង្គំព្រះក្លែងក្លាយម្តងទៀត។
  • ព្រះបាទយ៉ូអាសបានគ្រប់គ្រងជនជាតិយូដាក្នុងកំឡុងឆ្នាំដែលព្រះបាទយ៉ូអាសបានកំពុងគ្រប់គ្រងជនជាតិអ៊ីស្រាអែល។ ពួកទ្រង់គឺជាស្តេចពីរផ្សេងគ្នា។