km_tw/bible/names/joab.md

1.8 KiB

លោកយ៉ូអាប់

លោកយ៉ូអាប់គឺជាមេទ័ពដ៏សំខាន់របស់ព្រះបាទដាវីឌ រហូតក្នុងការសោយរាជ្យរបស់ទ្រង់។

  • មុនពេលដែលព្រះបាទដាវីឌបានក្លាយជាស្តេច លោកយ៉ូអាប់បានក្លាយជាអ្នកដែលមានភក្តីភាពដើរតាមទ្រង់រួចទៅហើយ។
  • បន្ទាប់មក កំឡុងពេលដែលព្រះបាទដាវីឌសោយរាជ្យជាស្តេចលើអ៊ីស្រាអែល លោកយ៉ូអាប់បានក្លាយជាមេទ័ពលើទាហានទាំងអស់របស់ព្រះបាទដាវីឌ។
  • លោកយ៉ូអាប់ក៏ត្រូវជាក្មួយរបស់ស្តេចដាវីឌដែរ ព្រោះម្តាយរបស់គាត់គឺជាបងស្រីរបស់ព្រះបាទដាវីឌ។
  • នៅពេលដែលបុត្រារបស់ព្រះបាទដាវីឌ អាប់សាឡំមបានក្បត់ទ្រង់ដោយព្យាយាមដណ្តើមរាជ្យ លោកយ៉ូអាប់បានសម្លាប់សម្តេចអាប់សាឡំមកក្នុងន័យ ដើម្បីការពាររាជ្យរបស់ស្តេច។
  • លោកយ៉ូអាប់គឺជាអ្នកដែលពូកែប្រយុទ្ធ ហើយបានសម្លាប់មនុស្សជាច្រើនដែលជាសត្រូវរបស់ប្រទេសអ៊ីស្រាអែល។