km_tw/bible/names/jezebel.md

1.7 KiB

ម្ចាស់​ក្សត្រី​យេសិ‌បិល​

ព្រះនាងយេសិបិលគឺជាម្ចាស់​ក្សត្រី​ដ៏កំណាចរបស់ព្រះបាទអហាប់ជាស្តេចសាសន៍អ៊ីស្រាអែល។

  • ព្រះនាងយេសិបិលមានឥទ្ធិពលលើព្រះបានអហាប់ ហើយបានបញ្ជាប្រជារាស្ត្រអ៊ីស្រាអែលថ្វាយបង្គំព្រះក្លែងក្លាយ។
  • ព្រះនាងក៏បានសម្លាប់ពួកព្យាការីរបស់ព្រះជាម្ចាស់អស់ជាច្រើនដែរ។
  • ម្ចាស់​ក្សត្រី​យេសិ‌បិល​បានសម្លាប់បុរសដែលគ្មានកំហុសឈ្មោះថាលោកណាបោត ដូច្នេះហើយ ព្រះបាទអហាប់អាចលួចចំការទំពាំងបាយជូររបស់លោកណាបោតបាន។
  • នៅទីបញ្ជប់ ម្ចាស់​ក្សត្រី​យេសិ‌បិល​បានសុគតដោយព្រោះតែអំពើអាក្រក់ដែលព្រះនាងបានសាង។ ព្យាការីអេលីយ៉ាបានប្រាប់ពីរបៀបដែលនាងស្លាប់ ហើយវាបានកើតឡើងដូចទៅនឹងអ្វីដែលគាត់បានថ្លែងទំនាយមែន។