km_tw/bible/names/jerusalem.md

2.9 KiB

ក្រុងយេរូ៉សាឡិម

យេរូ៉សាឡិមគឺជាក្រុងបុរាណរបស់ប្រជាជនកាណាន បន្ទាប់មកក៏ក្លាយជាក្រុងសំខាន់នៃស្រុកអ៊ីស្រាអែល។ វាមានចំងាយ៣៤គីឡូម៉ែត្រភាគខាងលិចនៃសមុទ្រអំបិល ហើយស្ថិតនៅភាគខាងជើងនៃភូមិបេថ្លេហិម។ បច្ចុប្បន្ននេះ វាក៏នៅតែជាក្រុងនៃប្រទេសអ៊ីស្រាអែលសព្វថ្ងៃ។

  • ឈ្មោះថា «យេរ៉ូសាឡិម» គឺត្រូវបានបង្ហាញដំបូងនៅក្នុងព្រះគម្ពីរយូ៉ស្វេ។ ស្ថិតនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ក្រុងនេះត្រូបានស្គាល់ថា «សាឡិម» «ក្រុងនៃយេប៊ូស» ហើយ «ក្រុងស៊ីយ៉ូន»។ ពាក្យ «យេរូ៉សាឡិម» ហើយ «សាឡិម» មានន័យដូចគ្នាគឺ «សន្តិភាព»។
  • ដំបូងឡើយ ក្រុងយេរ៉ូសាឡិមធ្លាប់ជាបន្ទាយជនជាតិយេប៊ូដែលហៅថា «ស៊ីយ៉ូន» ដែលស្តេចដាវីឌបានកាន់កាប់ ហើយបានយកក្រុងនេះ ធ្វើជារាជធានីរបស់ព្រះអង្គ។
  • បុត្រារបស់ព្រះបាទដាវីឌ គឺស្រះបាទសាឡូម៉ូនបានសាងសង់ព្រះវិហារដំបូងគេក្នុងក្រុងយេរ៉ូសាឡិម នៅលើភ្នំម៉ូរីយ៉ា ជាភ្នំដែលលោកអប្រាហាំបានយកកូនរបស់គាត់អ៊ីសាកជាយញ្ញបូជាដល់ព្រះជាម្ចាស់។ ព្រះវិហារបានសាងសង់ឡើងវិញ បន្ទាប់ពីត្រូវបានបំផ្លាញពីជនជាតិបាប៊ីឡូន។
  • ព្រោះតែព្រះវិហារនេះស្ថិតក្នុងក្រុងយេរ៉ូសាឡិម ពីធីបុណ្យរបស់ជនជាតិយូដាបានប្រារព្ធឡើងនៅទីនោះ។
  • មនុស្សជាទូទៅនិយាយថា «ឡើងទៅ» យេរ៉ូសាឡិម ព្រោះក្រុងនេះ វាមានទីតាំងនៅលើភ្នំ។