km_tw/bible/names/jephthah.md

1.2 KiB

លោកយែបថា

លោកយែបថាគឺជាអ្នកចម្បាំងម្នាក់មកពីស្រុកកាឡាតដែលបានធ្វើជាចៅហ្វាយលើពួកអ៊ីស្រាអែល។

  • លោកយែបថាត្រូវបានគេសរសើរថាជាអ្នកដឹកនាំដ៏សំខាន់ម្នាក់ដែលបានរំដោះបណ្តាជនរបស់គាត់ពីពួកខ្មាំងសត្រូវរបស់ពួកគេ ហេព្រើរ ១១ៈ៣២ ។
  • គាត់បានសង្រ្គោះពួកអ៊ីស្រាអែលពីពួកអាំម៉ូន និងបានដឹកនាំបណ្តាជនឲ្យយកជ័យជំនះលើពួកអេប្រាអិម។
  • ប៉ុន្តែ លោកយែបថា បានធ្វើការស្បថដោយឆោតល្ងង់មួយ និងដោយឆេវឆាវទៅចំពោះព្រះជាម្ចាស់ ដែលជាហេតុនាំឲ្យគាត់ថ្វាយកូនស្រីរបស់គាត់ថ្វាយជាយញ្ញបូជា។