km_tw/bible/names/jehoshaphat.md

1.5 KiB

ព្រះបាទយេហូសាផាត

ព្រះបាទយេហូសាផាតគឺជាឈ្មោះមនុស្ស២នាក់យ៉ាងតិចនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់។

  • មនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រើឈ្មោះនេះគឺព្រះបាទយេហូសាផាតដែលជាស្តេចទីបួនដែលបានសោយរាជ្យលើអាណាចក្រយូដា។
  • ទ្រង់បានស្តារអោយមានសន្តិភាពរវាងពួកយូដា និងពួកអ៊ីស្រាអែលឡើងវិញ ហើយបានបំផ្លាញអាសនារបស់ព្រះក្លែងក្លាយចោលចេញ។
  • ឈ្មោះយេហូសាផាតម្នាក់ទៀតគឺជា «អ្នកកត់ត្រា» អោយស្តេចដាវីឌ និងស្តេចសាឡូម៉ូន។ គាត់មានតួនាទីសរសេជាឯកសារថ្វាយដល់សេ្តចដើម្បីឡាយព្រះហស្ថលេខា ដោយយោងទៅតាមប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៏សំខាន់ៗដែលបានកើតឡើងក្នុងអាណាចក្រនោះ។