km_tw/bible/names/jehoram.md

2.5 KiB

យេហូរ៉ាម យ៉ូរ៉ាម

យេហូរ៉ាមគឺជាឈ្មោះរបស់ស្តេច២អង្គផ្សេងគ្នានៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ស្តេចទាំងពីរអង្គនេះត្រូវបានគេស្គាល់ថាជា «យ៉ូរ៉ាម»។

  • ស្តេច១អង្គឈ្មោះយេហូរ៉ាមបានសោយរាជ្យលើអាណាចក្រយូដាអស់រយៈពេល៨ឆ្នាំ។ ទ្រង់គឺជាបុត្រារបស់សេ្តចយេហូសាផាត ហើយស្តេចនេះត្រូវគេស្គាល់ទូទៅថាជាស្តេចយេហូរ៉ាម។
  • ស្តេចយេហូរ៉ាម១អង្គទៀតបានសោយរាជ្យលើអាណាចក្រអ៊ីស្រាអែលអស់រយៈពេល១២ឆ្នាំ។ ទ្រង់គឺជាបុត្រារបស់ស្តេចអហាប់។
  • យេហូរ៉ាមជាស្តេចស្រុកយូដាបានសោយរាជ្យនៅក្នុងកំឡុងពេលដែលព្យាការីយេរេមា ដានីយ៉ែល អូបាឌា និង ព្យាការីអេសេគាលថ្លែងទំនាយនៅក្នុងអាណាចក្រយូដា។
  • ស្តេចយេហូរ៉ាមក៏បានសោយរាជ្យនៅពេលដែលស្តេចយេហូសាផាតជាបិតាទ្រង់បានសោយរាជ្យលើពួកយូដាផងដែរ។
  • ការបកប្រែខ្លះ អាចជ្រើសប្រើឈ្មោះ «ស្តេចយេហូរ៉ាម» ដោមមិនផ្លាស់ប្តូរ នៅពេលដែលគេនិយាយពីឈ្មោះស្តេចអ៊ីស្រាអែលអង្គនេះ ហើយឈ្មោះ «យ៉ូរ៉ាម» សម្រាប់ស្តេចសាសន៍យូដា។
  • របៀបមួយទៀតដែលយើងអាចកត់សម្គាល់អង្គនីមួយៗឲ្យបានច្បាស់គឺការបន្ថែមទាំងឈ្មោះបិតារបស់ស្តេចអង្គនីមួយៗនោះ។