km_tw/bible/names/jamessonofzebedee.md

2.3 KiB

លោកយ៉ាកុប (កូនប្រុសរបស់លោកសេបេដេ)

លោកយ៉ាកុបជាកូនប្រុសម្នាក់របស់លោកសេបេដេ គឺជាម្នាក់ក្នុងចំណោមពួកសាវកទាំង១២របស់ព្រះយេស៊ូ។ គាត់មានប្អូនប្រុសម្នាក់ឈ្មោះលោកយ៉ូហានដែលជាម្នាក់ក្នុងចំណោមពួកសាវករបស់ព្រះយេស៊ូផងដែរ។

  • លោកយ៉ាកុប និងប្អូនប្រុសគាត់ លោកយ៉ូហានប្រកបមុខរបរនេសាទត្រីជាមួយឪពុករបស់គាត់ឈ្មោះលោកសេបេដេ។
  • លោកយ៉ាកុប និងលោកយ៉ូហានមានឈ្មោះហៅក្រៅថាជា «កូនផ្គរលាន់» ប្រហែលដោយព្រោះតែពួកគេឆាប់ខឹង។
  • លោកពេត្រុស លោកយ៉ាកុប និង លោកយ៉ូហាន គឺជាពួកសិស្សដ៏ជិតស្និទ្ធបំផុតរបស់ព្រះយេស៊ូ ហើយក៏ជាពួកអ្នកដែលបាននៅជាមួយព្រះអង្គក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយចំនួនដូចជា នៅពេលដែលព្រះយេស៊ូនៅលើកំពូលភ្នំជាមួយលោកអេលីយ៉ា និងលោកម៉ូសេ និងនៅពេលដែលព្រះយេស៊ូបានធ្វើឲ្យក្មេងស្រីដែលស្លាប់មានជីវិតរស់ឡើងវិញ។
  • លោកយ៉ាកុបនេះ ខុសពីលោកយ៉ាកុបដែលបានសរសេរកណ្ឌមួយនៅក្នុងព្រះគម្ពីរ។ នៅក្នុងភាសា​ខ្លះគេត្រូវសរសេរឈ្មោះពួកគេខុសៗពីគ្នា ដើម្បីឲ្យច្បាស់ថា ពួកគេជាមនុស្សផ្សេងគ្នា។