km_tw/bible/names/jamessonofalphaeus.md

1.2 KiB

លោកយ៉ាកុប (ជាកូនប្រុសរបស់លោកអាលផាយ)

លោកយ៉ាកុបដែលជាកូនប្រុសរបស់លោកអាលផាយ គឺជាសាវកម្នាក់ក្នុងចំណោមពួកសាវកទាំង១២របស់ព្រះយេស៊ូ។

  • ឈ្មោះរបស់គាត់ត្រូវបានកត់ត្រាក្នុងបញ្ជីនៃពួកសិស្សរបស់ព្រះយេស៊ូនៅក្នុងដំណឹងល្អលោកម៉ាថាយ លោកម៉ាកុស និងលោកលូកា។
  • គាត់ក៏ត្រូវបានគេលើកយកមកនិយាយផងដែរ នៅក្នុងកណ្ឌគម្ពីរកិច្ចការ ថាជាម្នាក់នៅក្នុងចំណោមពួកសិស្សទាំង១១នាក់ដែលបានអធិស្ថានជាមួយគ្នា នៅក្នុងក្រុងយេរូ៉សាឡិម បន្ទាប់ពីព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌វិញ។