km_tw/bible/names/jamesbrotherofjesus.md

1.8 KiB

លោកយ៉ាកុប (ជាប្អូនប្រុសរបស់ព្រះយេស៊ូ)

លោកយ៉ាកុបគឺជាកូនប្រុសម្នាក់របស់នាងម៉ារា និងលោកយ៉ូសែប គាត់គឺជាប្អូនប្រុសម្នាក់ក្នុងចំណោមប្អូនប្រុសរួមម្តាយជាមួយបងប្អូនផ្សេងទៀតរបស់ព្រះយេស៊ូ។

  • ប្អូុនប្រុសរួមម្តាយផ្សេងទៀតមានឈ្មោះ លោកយ៉ូសែប លោកយូដាស និងលោកស៊ីម៉ូន។
  • នៅក្នុងគ្រាដែលព្រះយេស៊ូរស់នៅលើផែនដី លោកយ៉ាកុប និងប្អូនប្រុសរបស់ព្រះអង្គមិនបានជឿថាព្រះយេស៊ូជាព្រះម៉ែស្ស៊ីទេ។
  • ក្រោយមក បន្ទាប់ពីព្រះយេស៊ូត្រូវបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ លោកយ៉ាកុបក៏បានជឿដល់ព្រះអង្គ ហើយបានក្លាយទៅជាអ្នកដឹងនាំក្រុមជំនុំម្នាក់នៅយេរូ៉សាឡិម។
  • កណ្ឌគម្ពីរយ៉ាកុបនៃសម្ពន្ធមេត្រីថ្មីជាសំបុត្រមួយដែលលោកយ៉ាកុបបានសរសេរទៅកាន់គ្រិស្តបរិស័ទដែលបានរត់គេចខ្លួនពីការបៀតបៀនទៅកាន់ប្រទេសដទៃ។