km_tw/bible/names/jacob.md

2.8 KiB

លោកយ៉ាកុប អ៊ីស្រាអែល

លោកយ៉ាកុបគឺជាកូនភ្លោះប្អូនរបស់លោកអ៊ីសាក់ និងនាងរេបេកា។

  • ឈ្មោះយ៉ាកុបប្រែមកថា «គាត់ចាប់កែងជើង» ដែលជាពាក្យ បង្កប់ន័យនៃពាក្យថា «គាត់ឆបោក»។ នៅពេលដែលលោកយ៉ាកុបកើតមក គាត់បានកាន់កែងជើងបងប្រុសភ្លោះរបស់គាត់ឈ្មោះលោកអេសាវ។
  • ច្រើនឆ្នាំក្រោយមក ព្រះជាម្ចាស់បានប្តូរឈ្មោះរបស់លោកយ៉ាកុបទៅជា «អ៊ីស្រាអែល» ដែលមានន័យថា «គាត់ប្រយុទ្ធជាមួយព្រះជាម្ចាស់»។
  • លោកយ៉ាកុបជាមនុស្សឆ្លាតវៃ និងមានល្បិចច្រើន គាត់បានរកមធ្យោបាយជាច្រើនដើម្បីដណ្តើមយកសិទ្ធិទទួលពរ និងមរតកពីលោកអេសាវដែលជាបងច្បងរបស់គាត់។
  • លោកអេសាវបានចងកំហឹង ហើយ​បានរៀបចំផែនការ ដើម្បីសម្លាប់គាត់ ដូច្នេះ លោកយ៉ាកុបក៏បានរត់គេចខ្លួនចេញពីស្រុកកំណើតរបស់គាត់។ ប៉ុនែ្ត ជាច្រើនឆ្នាំក្រោយមក លោកយ៉ាកុបបាននាំប្រពន្ធ និង​កូនរបស់គាត់ត្រឡប់ទៅរស់នៅទឹកដីកាណានដែលលោកអេសាវរស់នៅវិញ ហើយក្រុមគ្រួសាររបស់ពួកគេបានរស់នៅក្បែរគ្នាដោយសេចក្តីសុខសាន្ត។
  • លោកយ៉ាកុបបង្កើតបានកូនប្រុសចំនួន១២នាក់ ហើយកូនចៅរបស់គាត់បានក្លាយទៅជាអំបូរទាំង១២របស់អ៊ីស្រាអែល។
  • មានបុរស់ម្នាក់ផ្សេងទៀតឈ្មោះលោកយ៉ាកុបដែលត្រូវបានកត់ត្រា

ថាជាឪពុករបស់លោកយ៉ូសែបនៅក្នុងពង្សាវតារបស់លោកម៉ាថាយ។