km_tw/bible/names/hivite.md

1.3 KiB

ជនជាតិហេវី

ជនជាតិហេវី ធ្លាប់ជាសាសន៍មួយក្នុងចំណោមជាតិសាសន៍ធំៗទាំងប្រាំពីរក្រុមដែលរស់នៅលើទឹកដីកាណាន។

  • ដូចជាក្រុមផ្សេងទៀតដែរ សាសន៍ហេវី មានតំណរវង្សមកពីកាណាន ដែលជាចៅប្រុសរបស់លោកណូអេ។
  • លោកស៊ីគែមសាសន៍ហេវី បានចាប់រំលោភកូនស្រីរបស់លោកយ៉ាកុប នាងឌីណា ហើយបងប្រុសៗរបស់នាងបានសម្លាប់សាសន៍ហេវី ជាច្រើនដើម្បីសងសឹក។
  • ពេលដែលលោកយ៉ូស្វេដឹកនាំជនជាតិអ៊ីស្រាអែលដើរឆ្លងទឹកដីកាណាន ជនជាតិអ៊ីស្រាអែលបានធ្លាក់ទៅក្នុងការបោកបញ្ឆោតឲ្យធ្វើសម្ពន្ធមេត្រីជំនួសឲ្យការច្បាំងនឹងពួកគេ។