km_tw/bible/names/hezekiah.md

2.1 KiB

អេសេគាល

អេសេគាល គឺជាស្តេចទី ១៣ គ្រប់គ្រងលើយូដា។ ទ្រង់គឺជាស្តេចដែលជឿទុកចិត្ត និងគោរពស្តាប់បង្គាប់ព្រះជាម្ចាស់។

  • មិនដូចព្រះបិតាទ្រង់ ​ព្រះ‌បាទ​អហាស​ទេ គឺជាស្តេចដែលអាក្រក់ សេ្តចអេសេគាលធ្លាប់ជាស្តេចដ៏ល្អដែលបានបំផ្លាញទីកន្លែងថ្វាយបង្គំរូបព្រះទាំងអស់ក្នុងស្រុកយូដា។
  • គ្រាមួយព្រះបាទអេសេគាល ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ ហើយស្ទើរតែសុគត ទ្រង់បានអធិស្ធានយ៉ាងអស់ពីចិត្តទៅព្រះជាម្ចាស់ដើម្បីទុកជីវិតឲ្យទ្រង់។ ព្រះជាម្ចាស់បានព្យាបាលស្តេច ហើយអនុញ្ញាតឲ្យទ្រង់រស់នៅបន្ថែមបាន១៥ឆ្នាំទៀត។
  • ជាសញ្ញាទៅដល់ស្តេចអេសេគាលថារឿងនេះនឹងកើតឡើង ព្រះជាម្ចាស់បានធ្វើរឿងដ៏អស្ចារ្យមួយហើយបានធ្វើឲ្យពេលវេលាដើរថយក្រោយ។
  • ព្រះជាម្ចាស់ក៏បានឆ្លើយតបនឹងពាក្យអធិស្ធានរបស់ស្តេចអេសេគាល និងសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ពីស្តេចសានហេរីប ជាសាសន៍ស្ដេច​ស្រុក​អាស្ស៊ីរី ដែលលើកទ័ពមកវាយប្រហារពួកគេ។