km_tw/bible/names/herodthegreat.md

2.6 KiB

ព្រះចៅហេរ៉ូឌ​អធិរាជ

ព្រះចៅអធិរាជហេរ៉ូឌ បានគ្រងរាជ្យលើយ៉ូដានៅសម័យកាលដែលព្រះយេស៊ូបានប្រសូត។ ទ្រង់គឺជាអ្នកគ្រប់គ្រងជនជាតិអេដុមទីមួយ ឈ្មោះថា ហេរ៉ូឌ ដែលគ្រប់គ្រងលើផ្នែកមួយនៃអាណាចក្ររ៉ូម៉ាំង។

  • អយ្យកោអយ្យការ ទ្រង់បានក្លាយទៅជាជនជាតិយូដា ទ្រង់បានធំឡើងដួចសាសន៍យូដា។
  • ស្តេចសេសា អូគូស្ត បានប្រទានព្រះនាមទ្រង់ថា «ស្តេចហេរ៉ូឌ» ទោះបីជាទ្រង់មិនមែនជាស្តេចពិតប្រាកដក៏ដោយ។
  • ព្រះចៅហេរ៉ូឌ​អធិរាជ បានយល់ដឹងពីសំណង់ដ៏ស្រស់ស្អាត ដែលទ្រង់បានបញ្ជាឲ្យសាងសង់ រួមបញ្ជូលទាំងការសាងសង់ឡើងវិញនៃព្រះវិហារយេរ៉ូសាឡិមរបស់សាសន៍យូដា។
  • ព្រះចៅហេរ៉ូឌ​អធិរាជ អង្គនេះគឺជាស្តេចដែលឃោឃៅបំផុត ហើយទ្រង់ក៏បានសម្លាប់មនុស្សជាច្រើន។ នៅពេលដែលទ្រង់បានឭថា «ស្តេចនៃសាសន៍យូដា» បានប្រសូតនៅក្នុងភូមិបេថ្លេហិម ទ្រង់បានបញ្ជាឲ្យសម្លាប់ក្មេងប្រុសទាំងអស់ដែលនៅទីនោះ។
  • កូនប្រុសរបស់ទ្រង់ ហេរ៉ូឌ អាន់ទី‌ប៉ាស និងហេរ៉ូឌភីលីព ហើយនិងចៅរបស់ទ្រង់គឺហេរ៉ូឌអគ្រីប៉ាក៏បានក្លាយជាអ្នកគ្រប់គ្រងរបស់រ៉ូម៉ាំងដែរ។ ចៅតួតរបស់ទ្រង់ ហេរ៉ូឌ អគ្រីប៉ាទី ២ (ត្រូវបានហៅថា «ស្តេច អគ្រីប៉ា») បានគ្រប់គ្រងលើយូដាទាំងមូល។