km_tw/bible/names/herodantipas.md

2.0 KiB

ហេរ៉ូឌ ​អាន់ទី‌ប៉ាស

នៅក្នុងអំឡុងពេលព្រះយេស៊ូរស់នៅផែនដី ហេរ៉ូឌ អាន់ទីប៉ាសជាអ្នកគ្រប់គ្រងនៃផ្នែកមួយនៃអាណាចក្ររ៉ូម៉ាំង ដែលគ្រប់គ្រងលើអាណាខេត្តកាលីឡេ។

  • ដូចស្តេចហេរ៉ូឌជាបិតារបស់ទ្រង់ដែរ ហេរ៉ូឌ អាន់ទីផាស ពេលខ្លះសំដៅទៅលើ ស្តេចហេរ៉ូឌ ដែលទោះជាទ្រង់មិនមែនជាស្តេចពិតប្រាកដក៏ដោយ។
  • ហេរ៉ូដ អាន់ទីផាស គ្រប់គ្រងមួយភាគបួន នៃអាណាចក្ររ៉ូម៉ាំង ដូច្នេះហើយ ទ្រង់ត្រូវបានហៅថា «ហេរ៉ូឌជាស្តេចអនុជ»។
  • អាន់ទីផាស គឺជា «ហេរ៉ូឌ» ដែលបានចេញបញ្ជាឲ្យសម្លាប់លោកយ៉ូហាន (ដែលធ្វើពិធីជ្រមុជទឹក) ដោយការកាត់ក្បាល។
  • ហេរ៉ូឌ អាន់ទី‌ប៉ាសក៏ជាអ្នក ដែលសួរចម្លើយព្រះយេស៊ូ មុនការឆ្កាងរបស់ទ្រង់។
  • ហេរ៉ូឌ ផ្សេងទៀតនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី គឺជាកូនប្រុសរបស់អាន់ទី‌ប៉ាស (អគ្រីប៉ា) ហើយនិងចៅប្រុស (អគ្រីប៉ាទី ២) ដែលបានគ្រប់គ្រងអំឡុងជំនាន់ពួកសាវក។