km_tw/bible/names/habakkuk.md

1.4 KiB

ហាបាគុក

ហាបាគូក គឺជាព្យាការីនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ នៅក្នុងកំឡុងរជ្ជកាលស្តេចយេហូយ៉ាគីម ដែលគ្រងរាជ្យនៅស្រុកយូដា។

  • ព្យាការីហាបាគូកបានសសេរកណ្ឌព្រះគម្ពីរហាបាគូក នៅកំឡុងឆ្នាំ ៦០០ មុនគ្រិស្តសករាជ នៅពេលដែលអាណាចក្របាប៊ីឡូនឈ្នះសង្រ្គាមនៅយេរូ៉សាឡិម ហើយបាននាំយកជនជាតិយូដាទៅជាឈ្លើយ។
  • ព្រះជាម្ចាស់បានប្រទាននូវការបើកសម្តែងអំពី «ជនជាតិខាល់ដេ» (ជនជាតិបាប៊ីឡូន) នឹងមក ហើយច្បាំងនឹងជនជាតិយូដា។
  • ខរគម្ពីរមួយនៅក្នុងកណ្ឌព្រះគម្ពីរហាបាគូក ដែលយើងបានស្គាល់យ៉ាងច្បាស់នោះគឺ៖ «មនុស្សសុចរិតរស់បានដោយសារសេចក្តីជំនឿ»។