km_tw/bible/names/gilgal.md

2.0 KiB

គីល‌កាល់

ពាក្យគីលកាល់គឺជាស្រុកមួយស្ថិតនៅភាគខាងជើងនៃក្រុងយេរីខូ ​ហើយជាកន្លែងដំបូងគេដែលជនជាតីអីស្រាអែលបានបោះជំរំ បន្ទាប់ពីពួកគេឆ្លងកាត់ទន្លេយ័រដាន់ ឆ្ពោះទៅកាន់ទឹកដីកាណាន។

  • ​នៅក្រុងគីលកាល់ លោកយូ៉ស្វេបានបញ្ឈរថ្មដប់ពីរដុំដែលយកចេញពីរបាតទន្លេនៃទន្លេយដាន់ដែលពួកគេទើបតែបានឆ្លងកាត់។
  • គីលកាល់ជាក្រុងមួយដែលលោកអេលីយ៉ា និងលោកអេលីសេបានចាកចេញនៅពេលពេលដែលពួកគេបានឆ្លងកាត់ទន្លេយដាន់នៅពេលដែលលោកអេលីយ៉ា រហូតបានលើកឡើងទៅស្ថានសួគ៌។
  • ពាក្យ «គីលកាល់» មានន័យថា «រង្វង់នៃថ្ម» ប្រហែលអាចសំដៅលើទីកន្លែងមួយដែលត្រូវបានគេសង់អាសនៈដែលមានរាងជារង្វង់។
  • នៅក្នងគម្ពីរសម្ពន្ធមេត្រីចាស់ ពាក្យនេះតែងតែត្រូវបានឃើញជាញឹកញាប់ «គីលកាល់» នេះបញ្ជាក់ឲ្យឃើញថា វាមិនមែនជាឈ្មោះនៃទីកន្លែងជាក់លាក់ណាមួយទេ ប៉ុន្តែ គឺជាការរៀបរាប់នៃប្រភេទជាក់លាក់នៃកន្លែងមួយ។