km_tw/bible/names/gath.md

1.8 KiB

ក្រុងកាថ

ក្រុងកាថជាក្រុងមួយក្នុងចំណោមក្រុងធំៗទាំងប្រាំរបស់ភីលីស្ទីន។ មានទីតាំងខាងប៉ែកខាងជើងនៃក្រុងអេក្រុន ហើយប៉ែកខាងកើតនៃក្រុងអាសដូឌ និង អាសកាឡូន។

  • អ្នកចំបាំងរបស់ភីលីស្ទីនឈ្មោះកូលីយ៉ាតមកពីក្រុងកាថ។
  • នៅក្នុងសម័យលោកសាំយូ៉អែលពួកភីលីស្ទីនបានលួចយកហិបនៃសម្ពន្ធមេត្រីមកពីអ៊ីស្រាអែល និងបានយកហិបទៅព្រះវិហារបរិសុទ្ធរបស់ពួកគេនៅក្រុងអាសដូឌ។ វាត្រូវបានយកទៅ ក្រុងកាថ​ បន្ទាប់មកទៀត ក៏បានយកទៅក្រុងអេក្រូន។ ព្រះជាម្ចាស់បានដាក់ទោសពួកសាសន៍នេះ ដោយសារជំងឺ ហើយក្រោយមកពួកគេក៏បានបញ្ជូនហិបនេះទៅឲ្យពួកអ៊ីស្រាអែលវិញ។
  • នៅពេលដែលស្តេចដាវីឌបានភាសខ្លួនចេញពីស្តេចសូល ទ្រង់បានទៅរស់នៅក្រុងកាថ មួយរយៈជាមួយមហេសីទាំងពីរ និង អ្នកបម្រើប្រុសរបស់ទ្រង់ ៦០០ នាក់ទៀត។