km_tw/bible/names/gabriel.md

2.3 KiB

កាព្រីយ៉ែល

កាព្រីយ៉ែលជាឈ្មោះទេវតារបស់ព្រះ។ កាព្រីយ៉ែលត្រូវបានគេលើកមកនិយាយច្រើនដង ទាំងនៅក្នុងគម្ពីរមេត្រីចាស់ និងថ្មី។

  • ព្រះជាម្ចាស់បានបញ្ជូនទេវតាកាព្រីយ៉ែលទៅប្រាប់ព្យាការីដានីយ៉ែលពីអត្ថន័យនៃនិមិត្តដែលគាត់បានឃើញ។
  • មានពេលមួយនៅពេលដែលលោកដានីយ៉ែលកំពុងតែអធិស្ឋាន ទេវតាកាព្រីយ៉ែលបានហោះមកជួបលោកដានីយ៉ែល ហើយថ្លែងទំនាយអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគត។ លោកដានិយ៉ែលបានរៀបរាប់ពីទេវតាកាព្រីយ៉ែលថា ទេវតាកាព្រីយ៉ែលដូចជា «មនុស្ស»។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីបានចែងថា ទេវតាកាព្រីយ៉ែលបានមកជួបលោកសាការី ហើយថ្លែងទំនាយអំពីអាយុ និងប្រពន្ធរបស់គាត់ ព្រមទាំងមានកូនប្រុសម្នាក់ ដែលត្រូវដាក់ឈ្មោះថា «យ៉ូហាន»។
  • ប្រាំមួយខែក្រោយមក ព្រះបានចាត់ទេវតាកាព្រីយ៉ែល ឲ្យមកប្រាប់នាងម៉ារីថា ព្រះជាម្ចាស់់នឹងធ្វើការអស្ចារ្យ គឺធ្វើឲ្យនាងអាចមានកូនមួយ ដែលត្រូវហៅថា «បុត្រានៃព្រះ»។ ទេវតាកាព្រីយ៉ែលបានប្រាប់នាងថា ត្រូវថ្វាយព្រះនាមព្រះអង្គថា «យេស៊ូ»។