km_tw/bible/names/euphrates.md

1.5 KiB

ទន្លេអឺប្រាត

ទន្លេអឺប្រាតជាឈ្មោះទន្លេមួយក្នុងចំណោមទន្លេបួនដែលហូរកាត់សួនច្បារអេដែន។ វាគឺជាទន្លេដែលត្រូវបានរៀបរាប់ជាញឹកញាប់បំផុតនៅក្នុងព្រះគម្ពីរ។

  • សម័យឥឡូវនេះ ទន្លេដែលមានឈ្មោះថា អឺប្រាតមានទីតាំងនៅមជ្ឈឹមបូព៌ា និងជាទន្លេដែលវែងនិងសំខាន់បំផុតនៅអាស៊ី។
  • រួមគ្នាជាមួយទន្លេថៃគ្រីស ទន្លេអឺប្រាតជាប់ព្រំដែនតំបន់មួយដែលគេហៅថាមេសូប៉ូតាមៀ។
  • ក្រុងអ៊ើរពីបុរាណដែលជាកន្លែងដែលអប្រាហាំបានមកនោះគឺនៅមាត់ទន្លេអ៊ើប្រាត។
  • ទន្លេនេះ គឺជាផ្នែកមួយនៃព្រំដែននៃដីដែលព្រះបានសន្យានឹងផ្តល់ឲ្យលោកអ័ប្រាហាំ (លោកុប្បត្ដិ ១៥:១៨) ។ ជួនកាល អឺប្រាត ត្រូវបានគេហៅថា «ជាទន្លេ»។