km_tw/bible/names/ethiopia.md

2.3 KiB

អេត្យូពី ជនជាតិអេត្យូពី

អេត្យូពីគឺជាប្រទេសមួយនៅទ្វីបអា្រហ្វិក ដែលមានទីតាំងស្ថិតនៅខាងត្បូងអេស៊ីបដែលជាប់ព្រំប្រទល់ដោយទន្លេនីលទៅខាងលិច និងដោយសមុទ្រក្រហមនៅទិសខាងកើត។ មនុស្សម្នាក់មកពីប្រទេសអេត្យូពីគឺជាជនជាតិអេត្យូពី។

  • ប្រទេសអេត្យូពីបុរាណ ស្ថិតនៅភាគខាងត្បូងនៃអេស៊ីប និងរួមបញ្ចូលទឹកដីជាច្រើន ដែលឥឡូវនេះជាផ្នែកមួយនៃបណ្តាប្រទេសអា្រហ្វិកនាសម័យទំនើបនេះមានដូចជា ប្រទេសស៊ូដង់ អ៊ីតាលី សូម៉ាលី កេនយ៉ា អ៊ូហ្គង់ដា សាធារណរដ្ឋអា្រហ្វិក។
  • នៅក្នុងព្រះគម្ពីរអេត្យូពីជួនកាលត្រូវបានគេហៅថា «គូស» ឬ «នូប៊ី»។
  • ប្រទេសអេត្យូពី(គូស) និងអេស៊ីបជាញឹកញាប់ត្រូវបានរៀបរាប់រួមគ្នានៅក្នុងព្រះគម្ពីរប្រហែលជាដោយសារតែពួកគេស្ថិតនៅជាប់គ្នាហើយប្រជាជនរបស់ពួកគេប្រហែលជាមានបុព្វបុរសតែមួយ។
  • ព្រះជាម្ចាស់បានចាត់លោកភីលីពទៅជាអ្នកផ្សាយដំណឹងល្អទៅកាន់ទីរហោស្ថានជាកន្លែងដែលគាត់បានចែកចាយដំណឹងល្អអំពីព្រះយេស៊ូជាមួយនឹងមន្ដ្រីរាជការកម្រៀវម្នាក់ដែលជាជនជាតិ​អេត្យូពី។