km_tw/bible/names/esther.md

2.1 KiB

នាង​អេសធើរ

នាងអេសធើរគឺជាស្ត្រីជនជាតិយូដាម្នាក់ ដែលបានក្លាយជាជាមហាក្សត្រីនៃនគរពែរ្សក្នុងអំឡុងពេលដែលពួកបាប៊ីឡូនកាន់កាប់សាសន៍យូដា។

  • កណ្ឌគម្ពីរអេសធើររៀបរាប់អំពីរបៀបដែលនាងអេសធើរបានក្លាយជាមហេសីរបស់ស្ដេចពែរ្សម្នាក់ឈ្មោះអហាស៊ើរ ហើយរបៀបដែលព្រះបានប្រើនាងដើម្បីសង្គ្រោះរាស្ដ្ររបស់នាង។
  • នាងអេសធើរគឺជាកូនកំព្រាដែលត្រូវបានចិញ្ចឹមបីបាច់ដោយបងប្អូនជីដូនមួយរបស់នាងឈ្មោះលោកម៉ាដេកាយ។
  • ការស្តាប់បង្គាប់របស់នាងចំពោះឪពុកចិញ្ចឹមរបស់នាងបានជួយនាងឲ្យស្ដាប់បង្គាប់ព្រះ។
  • នាងអេសធើរបានគោរពកោតខ្លាចព្រះ ហើយបានប្រថុយជីវិតរបស់នាង ដើម្បីសង្គ្រោះដល់ប្រជាជនរបស់នាង ដែលជាសាសន៍យូដា។
  • រឿងរ៉ាវរបស់នាងអេសធើរបង្ហាញពីការគ្រប់គ្រងរបស់ព្រះ លើព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ ជាពិសេសពីរបៀបដែលទ្រង់ការពាររាស្ដ្រព្រះអង្គ ហើយធ្វើការតាមរយៈអស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ។