km_tw/bible/names/ephraim.md

1.4 KiB

អេប្រាអ៊ីម

អេប្រាអិមជាកូនទីពីររបស់លោកយ៉ូសែប។ កូនចៅរបស់គាត់ដែលជាពូជពង្សរបស់លោកអេប្រាអ៊ីមបានបង្កើតកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។

  • កុលសម្ព័ន្ធអេប្រាអ៊ីមគឺជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធទាំងដប់ដែលស្ថិតនៅខាងជើងនៃអ៊ីស្រាអែល។
  • ជួនកាលឈ្មោះអេប្រាអិមត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើងទាំងមូល។
  • អេប្រាអិមមានទីតាំងនៅក្នុងតំបន់ភ្នំ ឬតំបន់ទួលខ្ពស់តូចមួយ ដែលយោងទៅតាមការរៀបរាប់ ថាជា «កូនភ្នំអេប្រាអ៊ីម» ឬ «ភ្នំនៃអេប្រាអ៊ីម»។