km_tw/bible/names/ephesus.md

1.7 KiB

អេភេសូរ

អេភេសូរជាទីក្រុងរបស់ជនជាតិក្រិកពីបុរាណនៅលើឆ្នេរសមុទ្រភាគខាងលិច ដែលបច្ចុប្បន្នជាប្រទេសតួកគី។

  • ក្នុងអំឡុងពេលនៃគ្រិស្តបរិស័ទដំបូង ក្រុងអេភេសូរគឺជារាជធានីនៃអាស៊ីដែលជាខេត្តតូចមួយរបស់រ៉ូមនៅគ្រានោះ។
  • ដោយសារតែទីតាំងរបស់ខ្លួន ក្រុងនេះគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងនៃការធ្វើដំណើរដ៏សំខាន់។
  • វិហារមួយដែលល្បីឈ្មោះសម្រាប់ការគោរពបូជាព្រះអាតេមីស (ឌីអានណា) មានទីតាំងនៅក្រុងអេភេសូរ។
  • លោកប៉ូលបានរស់នៅ និងធ្វើការនៅក្រុងអេភេសូរអស់រយៈពេលជាងពីរឆ្នាំ ហើយក្រោយមកបានតែងតាំងលោកធីម៉ូថេឲ្យដឹកនាំអ្នកជឿថ្មីនៅទីនោះ។
  • កណ្ឌអេភេសូរនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មីគឺជាសំបុត្រមួយដែលលោកប៉ូលបានសរសេរទៅកាន់អ្នកជឿនៅក្រុងអេភេសូរ។