km_tw/bible/names/engedi.md

1.4 KiB

អេនកេឌី

អេនកេឌីគឺជាឈ្មោះក្រុងមួយនៅក្នុងទីរហោស្ថាននៃស្រុកយូដាភាគអាគ្នេយ៍ក្រុងយេរូ៉សាឡិម។

  • អេនកេឌីស្ថិតនៅលើច្រាំងនៃសមុទ្រអំបិលខាងលិច។
  • ផ្នែកនៃឈ្មោះរបស់វាមានន័យថា «ប្រភពទឹក» សំដៅដល់ប្រភពទឹកដែលហូរចុះពីក្រុងទៅក្នុងសមុទ្រ។
  • អេនកេឌីត្រូវបានគេស្គាល់ដោយសារមានចម្ការទំពាំងបាយជូរដ៏ស្រស់ស្អាត និងដីមានជីជាតិផ្សេងៗទៀតប្រហែលជាដោយសារមានទឹកស្រោចស្រប់ជាបន្តបន្ទាប់ពីប្រភពទឹក។
  • នៅអេនកេឌីនោះមានបន្ទាយដ៏រឹងមាំមួយចំនួនដែលព្រះបាទដាវីឌបានរត់ភៀសខ្លួនទៅនៅពេលដែលទ្រង់កំពុងត្រូវបានដេញតាមចាប់ដោយព្រះបាទសូល។