km_tw/bible/names/elijah.md

2.0 KiB

លោកអេលីយ៉ា

លោកអេលីយ៉ាគឺជាព្យាការីដ៏សំខាន់ម្នាក់របស់ព្រះអម្ចាស់។ លោកអេលីយ៉ាបានទាយក្នុងអំឡុងរជ្ជកាលស្ដេចមួយចំនួនរបស់អ៊ីស្រាអែល ឬជនជាតិយូដា រួមទាំងព្រះបាទ​អហាប់ផងដែរ។

  • ព្រះជាម្ចាស់បានធ្វើការអស្ចារ្យជាច្រើនតាមរយៈលោកអេលីយ៉ា រួមបញ្ចូលទាំងការប្រោសក្មេងប្រុសម្នាក់ឲ្យមានជីវិតរស់ឡើងវិញ។
  • លោកអេលីយ៉ាបានស្ដីបន្ទោសព្រះបាទ​អហាប់ដោយព្រោះថ្វាយបង្គំព្រះក្លែងក្លាយព្រះបាល។
  • លោកបានជំទាស់ពួកព្យាការីរបស់ព្រះបាលក្នុងការធ្វើតេស្តដែលបានបញ្ជាក់ថា ព្រះជាម្ចាស់គឺជាព្រះពិតតែមួយ។
  • នៅចុងបញ្ចប់នៃជីវិតរបស់លោកអេលីយ៉ា ព្រះបានលើកគាត់ទៅស្ថានសួគ៌ដោយអព្ភូតហេតុនៅពេលគាត់នៅរស់នៅឡើយ។
  • រាប់រយឆ្នាំក្រោយមក លោកអេលីយ៉ារួមជាមួយលោកម៉ូសេបានលេចមកជាមួយនឹងព្រះយេស៊ូនៅលើភ្នំមួយ ហើយពួកគេនិយាយគ្នាអំពីការរងទុក្ខវេទនា និងការសុគតរបស់ព្រះយេស៊ូនៅក្រុងយេរូ៉សាឡិម។