km_tw/bible/names/egypt.md

2.2 KiB

ប្រទេសអេស៊ីប ជនជាតិអេស៊ីប

ប្រទេសអេស៊ីបគឺជាប្រទេសមួយនៅភាគអាគ្នេយ៍នៃទ្វីបអា្រហ្វិកនៅទិសនិរតីនៃស្រុកកាណាន។ ជនជាតិអេស៊ីបគឺជាមនុស្សម្នាក់មកពីស្រុកអេស៊ីប។

  • នៅសម័យបុរាណ ប្រទេសអេស៊ីបជាប្រទេសដែលមានអំណាច និងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
  • ប្រទេសអេស៊ីបបុរាណត្រូវបានបែងចែកជាពីរផ្នែក ប្រទេសអេស៊ីបក្រោម (ភាគខាងជើងដែលជាកន្លែងទន្លេនីលបានហូរធ្លាក់ចុះទៅសមុទ្រ) និងអេស៊ីបខាងលើ (ភាគខាងត្បូង) ។ នៅក្នុងគម្ពីរសម្ពនមេត្រីចាស់ផ្នែកទាំងនេះត្រូវបានគេសំដៅថាជា «អេស៊ីប» និង «ប៉ាត្រូស» នៅក្នុងអត្ថបទភាសាដើម។
  • ជាច្រើនលើកនៅពេលដែលមានម្ហូបអាហារតិចតួចនៅស្រុកកាណានបុព្វបុរសរបស់ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរទៅស្រុកអេស៊ីប ដើម្បីទិញម្ហូបអាហារសម្រាប់គ្រួសាររបស់ពួកគេ។
  • អស់រយៈពេលជាច្រើនរយឆ្នាំមកហើយជនជាតិអ៊ីស្រាអែលជាទាសករនៅស្រុកអេស៊ីប។
  • លោកយ៉ូសែប និងនាងម៉ារីបានចុះទៅស្រុកអេស៊ីបជាមួយកុមារយេស៊ូ ដើម្បីគេចផុតពីស្ដេចហេរ៉ូឌ។