km_tw/bible/names/edom.md

2.6 KiB

​អេដុម ជនជាតិអេដុម ស្រុក​អេដុម

​អេដុមគឺជាឈ្មោះមួយទៀតសម្រាប់លោកអេសាវ។ តំបន់ដែលជាកន្លែងដែលគាត់បានរស់នៅ ហើយត្រូវបានគេស្គាល់ថាជា «អេដុម» ហើយក្រោយមកទៀត «ស្រុកអេដុម»។ «ជនជាតិអេដុម» គឺជាកូនចៅរបស់គាត់។

  • តំបន់អេដុមបានផ្លាស់ប្តូរទីកន្លែងជាច្រើនដង។ ភាគច្រើនមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ហើយទីបំផុតបានពង្រីកទៅភាគខាងត្បូងប្រទេសយូដា។
  • នៅអំឡុងពេលគម្ពីរសម្ពន្ធមេត្រីថ្មីអេដុមបានគ្របដណ្ដប់លើពាក់កណ្តាលភាគខាងត្បូងនៃស្រុកយូដា។ សាសន៍ក្រិកបានហៅវាថា «ស្រុកអេដុម»។
  • ឈ្មោះអេដុម មានន័យថា «ក្រហម» ដែលប្រហែលជាសំដៅទៅលើហេតុការណ៍ដែលលោកអេសាវបានគ្របដោយរោមក្រហមពេលគាត់កើតមក។ ឬក៏វាអាចសំដៅទៅលើ សម្លរសណ្តែកក្រហមដែលលោកអេសាវបានប្តូរឲ្យសិទ្ធិបងច្បងរបស់គាត់ ដើម្បីឲ្យបានសម្លររនោះ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ប្រទេសអេដុមត្រូវបានគេនិយាយជាញឹកញាប់ថាជាសត្រូវនៃជនជាតិអ៊ីស្រាអែល។
  • សៀវភៅទាំងប៉ុន្មានរបស់លោកអូបាឌាគឺអំពីការបំផ្លាញស្រុកអេដុម។ ព្យាការីដទៃទៀតនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ក៏បានថ្លែងទំនាយមិនល្អប្រឆាំងនឹងស្រុកអេដុម។