km_tw/bible/names/dan.md

1.6 KiB

ដាន់

ដាន់ គឺជាកូនប្រុសទីប្រាំរបស់លោកយ៉ាកុប ហើយគឺជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល។ តំបន់ដែលបានតាំងទីលំនៅនៃកុលសម្ព័ន្ធដាន់នេះ គឺនៅភូមិភាគខាងជើងនៃទឹកដីកាណាន ដោយត្រូវបានគេហៅឈ្មោះទំបន់នេះតាមឈ្មោះរបស់គាត់។

  • ក្នុងអំឡុងពេលរបស់លោកអាប់រ៉ាម គឺមានទីក្រុងមួយឈ្មោះ ដាន់ ដែលមានទីតាំងនៅខាងលិច ទីក្រុងយេរ៉ូសាឡិម។
  • ជាច្រើនឆ្នាំក្រោយមក ក្នុងកំឡុងពេលដែលប្រជាជនអ៊ីស្រាអែលបានចូលទៅក្នុងទឹកដីសន្យានោះ ក៏មានទីក្រុងដាន់មួយផ្សេងទៀត ដែលស្ថិតនៅចម្ងាយ៦០គីឡូរម៉ែតពីខាងជើងនៃទីក្រុងយេរ៉ូសាឡិម។
  • ពាក្យថា «អ្នកស្រុកដាន់» គឺបានសំដៅទៅលើកូនចៅរបស់ ដាន់ ដែលត្រូវជាវង្សត្រកូលរបស់គាត់នោះដែរ។