km_tw/bible/names/damascus.md

2.7 KiB

ដាម៉ាស

ដាម៉ាសគឺជាឈ្មោះទីក្រុងមួយនៃរដ្ឋធានីក្នុងប្រទេសស៊ីរី។ វាគឺជាក្រុងស្ថិតនៅកន្លែងដ៏ដែល ដូចនៅក្នុងសម័យព្រះគម្ពីរដែរ។

  • ដាម៉ាសគឺជាទីក្រុងមួយដ៏ចាស់បំផុត ហើយកំពុងតែបន្តនៅជាមួយ និងទីក្រុងទាំងឡាយក្នុងពិភពលោកសព្វថ្ងៃនេះ។
  • នៅក្នុងសម័យលោកអប្រាហាំ ទីក្រុងដាម៉ាសជារាជ្យធានីរបស់ប្រទេសអេរ៉ាម (ដែលបានតាំងនៅប្រទេសសីុរីសព្វថ្ងៃ)។
  • ក្នុងព្រះគម្ពីសម្ពន្ធមេត្រីចាស់ មានការអំណះសអំណាងជាច្រើនទៅនិង អ្នកស្រុកដើម និងប្រជាជនអ៊ីស្រាអែលជាមួយនឹងអ្នកស្រុកដាម៉ាសផងដែរ។
  • ព្យាការីក្នុងសម័យព្រះគម្ពីជាច្រើនក៏បានថ្លែងពី ការបំផ្លាញដែលកើតមានដល់ទីក្រុងដាម៉ាស។ សេចក្ដីទំនាយទាំងនោះក៏បានកើតឡើងមែន នៅពេលដែលប្រទេសអាស្ស៊ីរី បានបំផ្លាញទីក្រុងនេះ នៅក្នុងសម័យព្រះគម្ពីសម្ពន្ធមេត្រីចាស់ ឬវាអាចនឹងកើតឡើងនៅពេលខាងមុខ មានសេចក្តីល្បួងជាច្រើននៅក្នុងទីក្រុងនេះ។
  • ក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មី លោកសូលជាមេគណៈផារិស៊ី (ក្រោយមកគឺជាសាវកប៉ូល) បានធ្វើដំណើរទៅចាប់គ្រិស្តបរិស័ទនៅទីក្រុដាម៉ាសនេះ ក្នុងការប្រឆាំងជាមួយសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ តែទ្រង់បានធ្វើឲ្យលោកសូល ក្លាយទៅជាអ្នកជឿដល់ទ្រង់វិញ។