km_tw/bible/names/bethel.md

2.5 KiB

បេតអែល

បេតអែលជាក្រុងមួយមានទីតាំងនៅភាគខាងជើងក្រុងយេរូសាឡិម នៅក្នុងទឹកដីស្រុកកាណាន។ ពីមុនគេហៅក្រុងនេះថា «លូស»។

  • បន្ទាប់ពីបានទទួលសេចក្តីសន្យារបស់ព្រះ លើកដំបូង លោកអាប់រ៉ាម (អប្រាហាំ) បានសង់អាសនៈមួយថ្វាយព្រះនៅជិតបេតអែល។ តាមពិតឈ្មោះក្រុងនោះមិនមែនជាបេតអែលទេ​ នៅពេលនោះ។ ប៉ុន្តែ ដោយសារនិយាយពីបេតអែលច្រើនពេក គេបានស្គាល់ទីនោះទៅ។
  • លោកយ៉ាកុប នៅពេលដែលរត់គេចពីបងប្រុសរបស់គាត់ គឺលោកអេសាវ គាត់បានស្នាក់មួយយប់នៅជិតក្រុង ហើយបានគេងលក់នៅទីវាលនៅទីនោះ។ កាលដែលគាត់នៅគេងលក់នៅឡើយ គាត់បានសុបិនឃើញទេវតាឡើងចុះស្ថានសួគ៌ចុះឡើងៗតាមកាំជណ្តើរ។
  • ក្រុងនេះមិនមានពាក្យ បេតអែល រហូតទាល់តែលោកយ៉ាកុបបានដាក់ឈ្មោះនោះ។ ដើម្បីឲ្យបានច្បាស់ អ្នកបកប្រែខ្លះអាចប្រែថា «លូស (ក្រោយមកហៅថា បេតអែល» នៅក្នុងព្រះបន្ទូលនិយាយពីលោកអប្រាហាំ ដូចគ្នាជាមួយនឹងលោកយ៉ាកុបដែលទៅដល់ទីនោះលើកដំបូង (មុនពេលដែលគាត់ប្តូរឈ្មោះនោះ)។
  • បេតអែល បាននិយាយជាញឹកញាប់នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ហើយជាកន្លែងដែលមានព្រឹត្តការណ៍សំខាន់ៗជាច្រើនកើតឡើងនៅទីនោះ។