km_tw/bible/names/berea.md

1.2 KiB

ក្រុងបេរា

នៅក្នុងសម័យគម្ពីរសម្ព័ន្ធមេត្រីថ្មី ក្រុងបេរា (ឬ បេអូរា) ជាទីក្រុងដ៏ចម្រុងចម្រើនរបស់ក្រិក នៅភាគខាងត្បូងស្រុកម៉ាសេដូន ប្រហែលជា៨០គីឡូម៉ែត្រ ភាគខាងត្បូងក្រុងថេស្សាឡូនីច។

  • លោកប៉ុល និងលោកស៊ីឡាស់រត់ទៅក្រុងបេរា បន្ទាប់ពីបងប្អូនគ្រិស្តបរិស័ទបានជួយពួកគេរត់គេចពីពួកយូដាដែលរករឿងប្រឆាំងជាមួយពួកគេនៅក្រុងថេស្សាឡូនិច។
  • នៅពេលមនុស្សដែលរស់នៅបេរាបានឮលោកប៉ុលប្រកាស ពួកគេបានស្វែងរកបទគម្ពីរ ដើម្បីបញ្ជាក់ថាអ្វីដែលលោកប៉ុលប្រាប់ពួកគេនោះជាសេចក្តីពិត។