km_tw/bible/names/bathsheba.md

2.0 KiB

បាតសេបា

បាតសេបា ជាភរិយារបស់លោកអ៊ូរី ជាមេទ័ពនៅក្នុងកងទ័ពរបស់ព្រះបាទដាវីឌ។ បន្ទាប់ពីលោកអ៊ូរីស្លាប់ទៅ នាងបានក្លាយជាមហេសី​របស់ព្រះបាទដាវីឌ និងជាមាតារបស់ព្រះបាទសាឡូម៉ូន។

  • ព្រះបាទដាវីឌបានប្រព្រឹត្តអំពើសាហាយស្មន់ជាមួយនាងបាតសេបា នៅក្នុងពេលដែលនាងនៅជាភរិយារបស់លោកអ៊ូរី។
  • នៅពេលនាងបាតសេបាមានបុត្រជាមួយព្រះបាទដាវីឌ ព្រះបាទដាវីឌបានបញ្ជូនលោកអ៊ូរីទៅធ្វើសង្គ្រាមដើម្បីឲ្យគេសម្លាប់។
  • ព្រះបាទដាវីឌបានរៀបអភិសេកជាមួយនាងបាតសេបា ហើយនាងបានបង្កើតកូនប្រុសឲ្យដល់ទ្រង់។
  • ព្រះជាម្ចាស់បានដាក់ទោសដល់ព្រះបាទដាវិឌ ដោយសារអំពើបាបរបស់ទ្រង់ ដោយធ្វើឲ្យបុត្រនោះស្លាប់ពីរបីថ្លៃក្រោយពីបុត្រនោះបានកើតមក។
  • ក្រោយមក នាងបាតសេបាបានបង្កើតបុត្រមួយអង្គទៀត គឺព្រះបាទសាឡូម៉ូន ហើយនៅពេលព្រះបាទសាឡូម៉ូនធំឡើង ទ្រង់បានសោយរាជ្យបន្ទាប់ពីព្រះបាទដាវីឌ។