km_tw/bible/names/bashan.md

1.7 KiB

ស្រុកបាសាន

ស្រុកបាសានជាតំបន់មួយនៃទឹកដីភាគខាងកើតបឹងកាលីឡេ។ ស្រុកបាសានលាតសន្ធឹងនៅក្នុងតំបន់ស៊ីរីសព្វថ្ងៃ និងតាមជ្រលងកូឡាន។

  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ជាក្រុងជម្រក ហៅថា «ក្រុងកូឡាន» ដែលមានទីតាំងនៅក្នុងតំបន់ស្រុកបាសាន។
  • ស្រុកបាសានជាតំបន់ដែលមានដីមានជីជាតិ ជាកន្លែងដែលមានដើមជ្រៃ និងសម្បូរស្មៅសម្រាប់ហ្វូងចៀម។
  • នៅក្នុងលោកុប្បត្តិ សរសេរថា ស្រុកបាសានជាកន្លែងធ្វើសង្គ្រាមរវាងស្តេចមួយចំនួន និងប្រជាជាតិរបស់ពួកគេ។
  • នៅក្នុងពេលដែលអ៊ីស្រាអែលរង្វេងនៅទីវាលរហោស្ថាន បន្ទាប់ពីចេញពីអេស៊ីព្ទមក ពួកគេបានយកទ្រព្យសម្បត្តិមួយចំនួនចេញពីតំបន់នៃស្រុកបាសាន។
  • ជាច្រើនឆ្នាំក្រោយមក ព្រះបាទសាឡូម៉ូន បានទទួលសួយសារអាករពីតំបន់នោះដែរ។