km_tw/bible/names/balaam.md

2.5 KiB

លោកបាឡាម

លោកបាឡាមជាហោរាសាសន៍ដទៃ ស្តេចបាឡាក់បានជួលគាត់ឲ្យដាក់បណ្តាសាអ៊ីស្រាអែល ក្នុងពេលដែលពួកគេបោះជំរំនៅទន្លែយ័រដាន់ ក្នុងភាគខាងជើងនៃស្រុកម៉ូអាប់ ក្នុងការរៀបចំខ្លួនដើម្បីចូលទៅក្នុងទឹកដីកាណាន។

  • លោកបាឡាម​មកពីក្រុងពេថោរ ដែលមានទីតាំងនៅតំបន់ជុំវិញទន្លេអឺប្រាត ប្រហែលជា៦៤៣គីឡូម៉ែត្រពីទឹកដីស្រុកម៉ូអាប់។
  • ព្រះបាទបាឡាក់ជាស្តេចស្រុកម៉ាឌាន មានការភ័យខ្លាចពីកម្លាំង និងចំនួនដ៏ច្រើនរបស់ជនជាតិអ៊ីស្រាអែល ដូច្នេះ បានជាស្តេចជួលលោកបាឡាម ដើម្បីដាក់បណ្តាសាពួកគេ។
  • នៅពេលដែលលោកបាឡាមបានធ្វើដំណើរទៅកាន់ជនជាតិអ៊ីស្រាអែល ទេវតារបស់ព្រះនៅចំពោះមុខផ្លូវរបស់គាត់ ធ្វើឲ្យសត្វលារបស់លោកបាឡាមឈប់។ ព្រះជាម្ចាស់បានប្រទានឲ្យសត្វលារអាចនិយាយទៅកាន់លោកបាឡាមផងដែរ។
  • ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យលោកបាឡាមដាក់បណ្តាសាជនជាតិអ៊ីស្រាអែល ហើយថែមទាំងបង្គាប់ឲ្យគាត់ឲ្យពរដល់ពួកគេជំនួសវិញ។
  • ក្រោយមក លោកបាឡាមនៅតែបន្តចង់នាំការអាក្រក់ដល់អ៊ីស្រាអែល គឺនៅពេលគាត់បាននាំជនជាតិអ៊ីស្រាអែលឲ្យថ្វាយបង្គំព្រះក្លែងក្លាយ​ ឈ្មោះ បាល​ពេអរ។