km_tw/bible/names/babel.md

1.6 KiB

បាបិល

បាបិលជាក្រុងនៃតំបន់ដែលហៅថា ស៊ីណើរ នៅភាគខាងត្បូងនៃស្រុកមេសូប៉ូតាមា។ ក្រោយមក គេហៅស្រុកស៊ីណើរ ថាបាប៊ីឡូន។

  • ក្រុងបាបិលត្រូវបានរកឃើញដោយចៅរបស់លោកហាំ ឈ្មោះ នីមរ៉ូឌ ជាស្តេចដែលសោយរាជ្យនៅស៊ីណើរ។
  • មនុស្សនៅស៊ីណើរមានអំណួត ហើយបានសម្រេចិត្តសង់ប៉មមួយយ៉ាងខ្ពស់ដល់មេឃ។ ក្រោយមកគេស្គាល់ប៉មនោះថា «ប៉មបាបិល»។​
  • ដោយសារមនុស្សសង់ប៉មបាបិល ហើយបដិសេធក្នុងការបែកខ្ញែកគ្នា តាមដែលព្រះជាម្ចាស់បង្គាប់ ព្រះអង្គបានបំភាន់ភាសារបស់ពួកគេ ហើយពួកគេមិនអាចយល់គ្នាបាន។ ការនេះបានបង្ខំឲ្យពួកគេបែកចេញទៅរស់នៅតាមកន្លែងផ្សេងៗនៅលើផែនដី។
  • ន័យដើមនៃពាក្យ «បាបិល» គឺ «ការបំភាន់» ដាក់ឈ្មោះនេះ នៅពេលព្រះជាម្ចាស់បំភាន់ភាសារបស់មនុស្ស។