km_tw/bible/names/baasha.md

1.6 KiB

ព្រះបាទប្អាសា

ព្រះបាទប្អាសាជាស្តេចអាក្រក់មួយអង្គរបស់អ៊ីស្រាអែល ដែលនាំជនជាតិអ៊ីស្រាអែលថ្វាយបង្គំរូបព្រះក្លែងក្លាយ។

  • ព្រះបាទប្អាសាជាស្តេចទីបីរបស់អ៊ីស្រាអែល ហើយបានសោយរាជ្យអស់រយៈពេលម្ភៃបួនឆ្នាំ នៅក្នុងពេលដែលព្រះបាទអេសាសោយរាជ្យនៅស្រុកយូដា។
  • លោកគឺជាមេបញ្ជាការកងទ័ព ដែលបានក្លាយជាស្តេច ដោយសារបានធ្វើគត់ដល់ព្រះបាទណាដាប់។
  • នៅក្នុងពេលព្រះបាទប្អាសាសោយរាជ្យ មានសង្គ្រាមជាច្រើន រវាងស្តេចអ៊ីស្រាអែល និងស្តេចស្រុកយូដា ជាពិសេសធ្វើសង្គ្រាមជាមួយព្រះបាទអេសា ស្តេចស្រុកយូដា។
  • ព្រះបាទប្អាសាបានធ្វើបាបជាច្រើន ធ្វើឲ្យព្រះជាម្ចាស់ដករាជ្យចេញពីទ្រង់ ដោយធ្វើឲ្យទ្រង់សុគត។