km_tw/bible/names/azariah.md

2.2 KiB

អសារា

អសារាគឺជាឈ្មោះបុរសមួយចំនួននៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។

  • អសារាមួយ មានឈ្មោះល្បី ដោយសារឈ្មោះរបស់គាត់ជាឈ្មោះរបស់សាសន៍បាប៊ីឡូន អ័បេឌ-នេកោ។ គាត់ជាម្នាក់ក្នុងចំណោមសាសន៍អ៊ីស្រាអែលដែលត្រូវចាប់មកធ្វើជាឈ្លើយនៅបាប៊ីឡូនពីស្រុកយូដា ដោយទាហាររបស់ស្តេចនេប៊ូក្នេសា ហើយត្រូវបានចាប់យកទៅរស់នៅស្រុកបាប៊ីឡូន។ អសារា និងបងប្អូនជនជាតិអ៊ីស្រាអែល លោកហាណានា មីសាអែល បដិសេធមិនថ្វាយបង្គំស្តេចសាសន៍បាប៊ីឡុន ដូច្នេះ គេបានដាក់ទោសពួកគាត់ដោយបោះទៅក្នុងគុកភ្លើង។ ប៉ុន្តែ ព្រះជាម្ចាស់បានការពារពួកគេ ហើយពួកគេមិនមានគ្រោះថ្នាក់អ្វីឡើយ។
  • អូសៀសជាស្តេចស្រុកយូដា ត្រូវបានគេស្គាល់ថាជា «អសារា»។
  • មានអសារាម្នាក់ទៀតគឺជាសម្តេចសង្ឃនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។
  • នៅក្នុងសម័យហោរាយេរេមា បុរសម្នាក់ឈ្មោះ អសារាបានលើកទឹកចិត្តអ៊ីស្រាអែលខុស គឺមិនឲ្យស្តាប់បង្គាប់ព្រះ ដោយលើកទឹកចិត្តឲ្យពួកគេចេញពីស្រុកកំណើត។