km_tw/bible/names/asherim.md

2.7 KiB

ព្រះអាសេរ៉ា បង្គោលព្រះអាសេរ៉ា អាសថារ៉ូត

ព្រះអាសេរ៉ាជាឈ្មោះរបស់ព្រះស្រី ដែលជនជាតិកាណានថ្វាយបង្គំ នៅក្នុងសម័យគម្ពីរសម្ព័ន្ធមេត្រីចាស់។ «អាសថារ៉ូត» ជាឈ្មោះមួយទៀតសម្រាប់ហៅឈ្មោះ «ព្រះអាសេរ៉ា» ឬ អាចជាឈ្មោះព្រះស្រីដែលស្រដៀងគ្នា។

  • ពាក្យថា «បង្គោលព្រះអាសេរ៉ា» សំដៅលើរូបចម្លាក់ឈើ ឬការដែលគេឆ្លាក់ដើមឈើ ដែលធ្វើឡើង ដើម្បីជាតំណាងឲ្យព្រះក្លែងក្លាយនេះ។
  • បង្គោលព្រះអាសេរ៉ាជាញឹកញាប់ត្រូវបានរៀបចំឡើងនៅជិតកន្លែងថ្វាយយញ្ញបូជារបស់ព្រះបាលជាព្រះក្លែងក្លាយ ដែលគេគិតថាជាស្វាមីរបស់ព្រះអាសេរ៉ា។ មនុស្សខ្លះថ្វាយបង្គំព្រះបាលជា ព្រះអាទិត្យ ហើយព្រះអាសេរ៉ា ឬព្រះអាសថារ៉ូតជាព្រះចន្ទស្រី។
  • ព្រះជាម្ចាស់បានបង្គាប់ដល់ជនជាតិអ៊ិស្រាអែល ឲ្យបំផ្លាញរូបចម្លាក់ព្រះអាសេរ៉ាទាំងអស់។
  • អ្នកដឹកនាំអ៊ីស្រាអែលខ្លះ ដូចជាលោកគេឌាន ស្ដេចអេសា និង ស្ដេចយ៉ូសៀស បានស្តាប់បង្គាប់ព្រះ ហើយនាំជនជាតិអ៊ីស្រាអែលបំផ្លាញរូបព្រះទាំងនេះចោល។
  • ប៉ុន្តែ មានអ្នកដឹកនាំជនជាតិអ៊ីស្រាអែលខ្លះទៀត ដូចជា ស្តេចសាឡូម៉ូន ស្តេចម៉ាណាសេ និងស្តេចអ័ហាប់ជាដើម មិនលះបង់ចោលបង្គោលព្រះអាសេរ៉ា ព្រមទាំងនាំជនជាតិអ៊ីស្រាអែលឲ្យថ្វាយបង្គំព្រះទាំងនេះដែរ។