km_tw/bible/names/ashdod.md

1.5 KiB

ក្រុងអាសដូឌ ក្រុងអាសូត

ក្រុងអាសដូឌជាក្រុងមួយនៃក្រុងទាំងប្រាំសំខាន់ៗនៃប្រទេសភីលីស្ទីន។ វាមានទីតាំងនៅភាគខាងត្បូងនៃស្រុកកាណាននៅជិតសមុទ្រមេឌីទែរ៉ាណេ នៅពាក់កណ្តាលផ្លូវក្រុងកាសា និងក្រុងយ៉ុបប៉េ។

  • ព្រះវិហាររបស់ព្រះដាកុនជាព្រះក្លែងក្លាយមួយនៃសាសន៍ភីលីស្ទីនមានទីតាំងនៅក្នុងក្រុងអាសដូឌ។
  • ព្រះជាម្ចាស់បានដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះប្រជាជននៅអាសដូឌ នៅពេលដែលពួកភីលីស្ទីនបានលួចហិបនៃសម្ព័ន្ធមេត្រី ហើយដាក់នៅក្នុងវិហារនៃព្រះក្លែងក្លាយនៅក្រុងអាសដូឌ។
  • ឈ្មោះដែលក្រិកដាក់ឲ្យក្រុងនេះគឺក្រុងអាសូត។ វាជាក្រុងមួយនៃក្រុងដែលលោកភីលីពប្រកាសដំណឹងល្អ។