km_tw/bible/names/artaxerxes.md

2.1 KiB

អើថាស៊ើកសេស

អើថាស៊ើកសេសជាស្តេចដែលសោយរាជ្យនៅលើអាណាចក្រពើស៊ី ពីឆ្នាំ ៤៦៤-៤២៤មុនគ្រីស្ទសករាជ។

  • នៅអំឡុងពេលដែលស្តេចអើថាស៊ើកសេសសោយរាជ្យ ជនជាតិអ៊ីស្រាអែលមកពីយូដាដែលត្រូវបាននិរទេសមកកាន់បាប៊ីឡូន ដែលនៅក្រោមការគ្រប់គ្រងរបស់ពើស៊ី។
  • ស្តេចអើថាស៊ើកសេសបានអនុញ្ញាតឲ្យលោកអេសរ៉ាជាសង្ឃ និងអ្នកដឹកនាំសាសន៍យូដាផ្សេងទៀត ចាកចេញពីបាប៊ីឡូន ហើយត្រឡប់ទៅយេរូសាឡិមវិញ ដើម្បីបង្រៀនក្រិត្យវិន័យរបស់ព្រះដល់សាសន៍អ៊ីស្រាអែល។
  • ក្រោយមក ក្នុងអំឡុងពេលនោះ ស្តេចអើថាស៊ើកសេសក៏បានអនុញ្ញាតឲ្យ​អ្នក​ថ្វាយ​ពែង​របស់ព្រះអង្គ ឈ្មោះលោកនេហេមាត្រឡប់មកយេរូសាឡិមវិញដែរ ដើម្បីនាំសាសន៍យូដាសាងសង់ជញ្ជាំងក្រុងឡើងវិញ។
  • ដោយសារបាប៊ីឡូននៅក្នុងការគ្រប់គ្រងរបស់ស្តេចពើស៊ី ​ស្តេចអើថាស៊ើកសេស ពេលខ្លះគេហៅព្រះអង្គថា «សេ្តចបាប៊ីឡូន»។
  • សូមចំណាំថា ស្តេចអើថាស៊ើកសេសមិនមែនជាស្តេច ស៊ើកសេស (ស្ដេចអ័ហាស៊ូរុស)ទេ។